ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមចូលរួមអបអរសាទរ បងស្រី និងអាអូន ដែលមានអាយុទើបតែ ៩ខែ ទេ បានជាសះស្បើយ ពីជំងឺ #កូវីដ១៩ ។ បងស្រី និងកូន នឹងបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទៀតនៅផ្ទះ ក្រោយពីបានធ្វើតេស្ត អវិជ្ជមានវីរុស COVID-19 ចំនួន២លើក។
សូមថ្លែងអំណរគុណ ចំពោះក្រុមការងារស្រាវជ្រាវ កូវីដ១៩ និងក្រុមការងារថែទាំព្យាបាល ដល់អ្នកជំងឺកូវីដ១៩ របស់គ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែក បារាយណ៍ -សន្ទុក ខេត្តកំពង់ធំ៕