រកឃើញមន្ត្រីអគ្គិសនី នៅចាក់អង្រែឆ្លងកូវីដ១៩ និងធ្លាប់បានទៅឃុំអូរសណ្ដាន់ ក្នុងខេត្តពោធិ៍សាត់

0

ភ្នំពេញ៖ រដ្ឋបាលស្រុកក្រគរ ប្រកាសឲ្យដឹងថា រកឃើញលោក ដួង សាមិត្ត មន្ត្រីអគ្គិសនីនៅចាក់អង្រែ មានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្នុងនោះផងដែរលោកបានទៅ ឃុំអូរសណ្ដាន់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយប៉ះពាល់ជាមួយនឹងបងប្អូន ក្រុមប្រឹក្សាឃុំអូរសណ្ដាន់ដោយប្រយោល ។

ដោយការទទួលខុសត្រូវខ្ពស់ និងបំបាត់ការសង្ស័យនៅក្នុងខ្លួន លោកមេឃុំ និងក្រុមប្រឹក្សាឃុំទាំងអស់ បានស្ម័គ្រចិត្តមកធ្វើចត្តាឡីស័ក យកសំណាកដើម្បីឲ្យអស់ចិត្ត។ នៅក្នុងរយៈពេលនេះមិនទាន់ មានលទ្ធផលសូមបងប្អូន នៅក្នុងស្រុកក្រគររក្សាលំនឹង និងស្ថេរភាពឱ្យបាននឹងនរ នៅពេលដែលសុខាភិបាលបានផ្ដល់នូវលទ្ធផលរដ្ឋបាលស្រុកនិងជូនដំណឹងដល់ពុកម៉ែបងប្អូនបានជ្រាបជាព័ត៌មាន។

សូមបងប្អូនទាំងអស់មាន ទំនុកចិត្តលើអាជ្ញាធរថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យពុកម៉ែបងប្អូននៅក្នុងស្រុកក្រគរ យើងទាំងអស់ជៀសផុតពីជំងឺកូវីដ១៩ នេះ ទោះបីយ៉ាងណាសូមពុកម៉ែបងប្អូនទាំងអស់ ត្រូវអនុវត្តជាដាច់ខាតនៅ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕