សូមជ្រាប! មេបញ្ជាការកងរាជ អាវុធហត្ថខេត្តពោធិ៍សាត់ មិនមែនស្លាប់ដោយការ ចាក់វ៉ាក់សាំងកូវីដ១៩ទេ

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានស្លាប់ដោយសារជំងឺគាំងបេះដូង មិនមែនស្លាប់ដោយសារ ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩នោះទេ ។ នេះបើតាមការបញ្ជក់របស់លោក អេង ហី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ការចេញមកបញ្ជាក់របស់លោក អេង ហី បែបនេះធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ News Assembly បានសរសេរថា “មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានស្លាប់ក្រោយពេលចាក់វ៉ាក់សាំងចិន” ៕

ពាក់ព័ន្ធករណីនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា «លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីម៉ោង ២៖២០នាទីអធ្រាត្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូនដល់មន្ទីរពេទ្យកាលម៉ែត្រ។ សូមបញ្ជាក់ថា លទ្ធផលពិនិត្យសំណាករោគកូវីដ១៩ គឺអវិជ្ជមាន» ។

កងរាជអាវុធហត្ថ មានការសោកស្ដាយជាអនេកប្បការ ចំពោះការបាត់បង់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កន្លងទៅ លោកឧត្តមសេនីយ៍ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើប្រជាជន បម្រើជាតិ មាតុភូមិ។ ពិតណាស់ទោះបី រូបលោកបានលាចាកពីកងរាជអាវុធហត្ថ ប៉ុន្តែលោកបានបន្សល់នូវកេរ្តិឈ្មោះ និងកិត្តិយសល្អៗ សម្រាប់យើងទាំងអស់គ្នា ៕