ភ្នំពេញ៖ ជាសក្ខីកម្មមួយ ដែលបានឆ្លុះបញ្ចាំងពីការចូលរួម យ៉ាងផុសសផុល ពីសំណាក់ប្រជាពលរដ្ឋក្នុងការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ តាមរយៈវិធានការរបស់សាលារាជធានីភ្នំពេញ ស្ដីពីបម្រាមគោចរ ដែលចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ជាក់ស្ដែងនៅយប់ថ្ងៃទី៤ មេសា ឃាត់យានយន្តបានត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ។
យោងតាមរបាយណ៍ការ របស់ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា៖
លទ្ធផលនៃការអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១៖
* ឃាត់ម៉ូតូបានចំនួន ៤គ្រឿង
* រថយន្តបានចំនួន ៦គ្រឿង
សរុបឃាត់យានយន្តបានចំនួន ១០គ្រឿង ៕