ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦៩នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៦៨នាក់ និងអ្នកដំណើរពីបរទេស ម្នាក់ ចំណែកអ្នកជាសះស្បើយ មានចំនួន១៦នាក់ ។
សូមបញ្ជាក់ថាគិតត្រឹម ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២៥៤៦ នាក់ អ្នកជាសះស្បើយ ១២៥៦ នាក់ អ្នកកំពុងព្យាបាល ១២៧០ នាក់និងអ្នកស្លាប់១៦ នាក់៕






