ភ្នំពេញ៖ លោកឧត្ដមសេនីឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមអនុវត្ត បម្រាមគោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន (ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ)លេីកលែងតែចំណុចមួយចំនួនប៉ុណ្ណោះ ។
លោកថ្នងការបញ្ជាក់លើហ្វេសប៊ុក មុននេះបន្តិចថា «នៅយប់ថ្ងៃទី២ ខែមេសាឆ្នាំ២០២១នេះសមត្ថកិច្ចចម្រុះនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមអនុវត្តបម្រាម គោចររបស់សាលារាជធានីភ្នំពេញ ដោយផ្អាកធ្វេីដំណេីរបណ្តោះអាសន្ន (ចាប់ពីម៉ោង៨:០០នាទីយប់ដល់ម៉ោង៥:០០នាទីភ្លឺ)លេីកលែងតែចំណុចមួយចំនួនដូចបានបញ្ជាក់ខាងក្រោម៖
សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តដេីម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩» ៕





