និយាយមិនចេញ! មួយគ្រួសារឆ្លង៦ នៅមួយមិនទាន់ដឹងលទ្ធផល

0

ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានឲ្យដឹងថា មនុស្ស៦នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំនោមសមាជិកគ្រួសារ៧នាក់ និងម្នាក់ទៀតមិនទាន់ដឹងលទ្ធផល។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១នេះ លោកអធិការខណ្ឌមានជ័យ បានសរសេរយ៉ាងដូច្នេះថា «តែប្រហែស មិនស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល លទ្ធផលគឺ………. និយាយមិនចេញ ជូនពរក្មួយៗឆាប់ជាសះស្បើយ និងឆាប់បានមកផ្ទះវិញ ឆ្លងបន្តគ្នា០៦នាក់ហើយ ចំណោមសមាជិកគ្រួសារ០៧នាក់ នៅសល់ម្នាក់ទៀតមិនទាន់ដឹងលទ្ធផល។

លោកក៏បានអោយដឹងផងដែរថា នៅយប់​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២១​ ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិបាសាក់(ច្បារអំពៅ) បានចុះមកយកអ្នកវិជ្ជមានកូវីដ-១៩​ ចំនួន​០៣​នាក់​ ស្រី ០១​ នាក់ (ជនជាតិខ្មែរ) ៖
១-ភេទ​ ស្រី​ អាយុ​ ២៨ឆ្នាំ
២-ភេទ​ ប្រុស​ អាយុ​ ២១​ឆ្នាំ
៣-ភេទ​ ប្រុស​ អាយុ​ ២៣ឆ្នាំ ។

ទីតាំងចាស់?នៅចំណុចផ្ទះលេខ​2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នមានមនុស្ស​ម្នាក់ ស្នាក់ក្នុងផ្ទះខាងលេី​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ ត្រូវបានណែនាំឲ្យធ្វេីចត្តាឡីស័កនៅក្នុងផ្ទះជាបន្ត​។

អ្នកជំងឺទាំង០៣នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​(ហ្លួងម៉ែ​)ស្ថិតក្នុងខណ្ឌដង្កោ ។

ទីតាំងខាងលើត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះ អាសន្ន ៕