មេបក្សយុវជនកម្ពុជា! ខ្ញុំសុំកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយស្មោះដែល មិនសម្ងំសុខតែឯងនៅពេលក្លាយខ្លួន ជាមហាសេដ្ឋី សារជាតិអ្នកធ្លាប់ក្រ គឺតែងតែដៃទូលាយ

0

ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសម្ដែងការ កោតសរសើរចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលមិនសម្ងំសុខតែឯង ពេលក្លាយខ្លួនជាមហាសេដ្ឋី ដោយថ្មីៗ នេះអ្នកឧកញ៉ា បានបរិច្ចាគថវិការហូតជិត១០លានដុល្លារ ដើម្បីចូលរួមទប់ស្កាត់ មេរោគ Covid-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក ពេជ្រ ស្រស់ បានលើកឡើងបន្ថែមថា ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតី ដល់កូនខ្មែរគ្រប់ៗរូប ឲ្យភ្ញាក់រលឹកស្រលាញ់ជាតិនិងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យមាន ប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយកុំចោលអ្នកខ្សត់។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៨មីនានេះថា «ខ្ញុំសុំកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាដោយស្មោះ ដែល អ្នកឧកញ៉ា មិនសម្ងំសុខតែឯង
នៅពេលក្លាយខ្លួនជាមហាសេដ្ឋី សារជាតិអ្នកធ្លាប់ក្រ គឺតែងតែដៃទូលាយ ដោយថ្មីៗនេះ អ្នកឧកញ៉ា បានបរិច្ចាគថវិការហូតជិត10លានដុល្លារដើម្បីចូលរួមទប់ស្កាត់មេរោគ Covid-19 ជាមួយរដ្ឋាភិបាល ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតីដល់កូនខ្មែរគ្រប់ៗរូប ឲ្យភ្ញាក់រលឹកស្រលាញ់ជាតិ និងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យមានប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយ កុំចោលអ្នកខ្សត់។ ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់»៕