ស្ត្រីកើតជំងឺកូវីដ១៩ អាយុ ៧២ឆ្នាំ ម្នាក់ទៀត បានស្លាប់ពេលព្យាបាល នៅមន្ទីរពេទ្យរុស្ស៉ី

0

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកជំងឺកូវីដ១៩ នៅខណ្ឌប្ញស្សីកែវម្នាក់ អាយុ៧២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី។ នេះបើយោងតាម Fresh News ចុះផ្សាយ ។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ហ៊ូ ហូយ អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣៖៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។