ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ១៩ នៅខណ្ឌមានជ័យ
តាមរយៈ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកវរសេនីយ៍ឯក ម៉េង វិមានតារាបានអោយដឹងថា៖
-ផ្ទះលេខ៩សេ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០១នាក់ ភេទស្រី អាយុ៥៨ឆ្នាំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ អ៊ិន សុម៉ានីតា ភេទស្រី ម្តាយតារាកប្លែងស្រីពីន ដែល បានមរណភាព ។ ចំណែកចៅប្រុសចំនួន០២នាក់ទៀត អាយុ១០ឆ្នាំ និង០៦ឆ្នាំ ឲ្យបន្តធ្វើចក្តាឡីស័កនៅផ្ទះ ដើម្បីរងចាំក្រុមគ្រូពេទ្យមកយកសំណាក ។
ចំណុចផ្ទះគ្មានលេខ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅ បានមកយកអ្នកវិជ្ជមានកូវិដ១៩ ចំនួន០១នាក់ ភេទប្រុស អាយុ៥៨ ក្រោយពីពិនិត្យសំណាកលើកទី០២ ។
បច្ចុប្បន្នអ្នកជំងឺទាំង០២នាក់ខាងលើ បានយកទៅសម្រាកព្យាបាលនៅ The Great Duke ។
ចំពោះទីតាំងខាងលើត្រូវបន្តហ៊ុំព័ទ្ធ ជាបណ្តោះអាសន្ន ។

