ខ្លាំង​មែន.! ហ៊ានចូលលួចទ្វារដែក ផ្ទះខ្មោចបារាំង​ ទាំងថៃ្ងចែស

0

ភ្នំពេញ ៖​  ជនសង្ស័យម្នាក់  ​ត្រូវបាន​នគ​រ​បាល​ស្ទាក់ឃាត់ ជាក់ស្ដែងរួមជាមួយនិងវត្ថុតាង​​ទ្វារដែក​​ចំនួ​ន​៤ផ្ទាំង  ក្រោយធ្វើសកម្មភាព លួ​ច​ទ្វារដែកផ្ទះខ្មោចបារាំង​ទាំងថៃ្ងចែស នៅថ្ងៃទី២៥ ខែមីនា​ ឆ្នាំ ២០២១ នៅចំណុចផ្ទះខ្មោចបារាំងសេះ ដែលទុកចោលគ្មានអ្នកមើលថែរក្សា​ ស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ សុន វល្លិ ភេទប្រុស​ អាយុ21ឆ្នាំ មានទីលំនៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​រកស៊ី​ដឹកសត្វគោ​ បានយករឺម៉ក​ចូលលួចដោះយកទ្វារ​ដែ​កចំនួន​ ៤ផ្ទាំង​ ដាក់លើរឺម៉​កបម្រុងដឹកចេញ​ ត្រូវ​បានប្រជាពលរដ្ឋ​បានរាយកា​រ​ណ៍​ សមត្ថកិច្ច​ចុះឃា​ត់បានជាក់​ស្ដែង​ នាំខ្លួន​មកកាន់បុស្ដិ៍នគរបាល​រដ្ឋបា​ល ​រការធំ​ ដើម្បី​សាកសួរ​ ។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យបា​នឆ្លេីយថា​ស​ម្ភារៈ​ក្នុងផ្ទះខ្មោចបារាំងសេះ​ គឺបារាំងស្លាប់យូរ​ហើ​យ​ គ្មានសាច់ញាតិមកមើលថែ​ គេស្ដាយកើតមានគំ​និតចូល​លួ​ចយកតែម្ដង។

បច្ចុប្បន្ន​សមត្ថកិច្ច ​បានដកហូតរឺម៉កុម៉ូតូ និងដែកចំនួន​៤ផ្ទាំង​ ជាប្រភេទ​ទ្វារផ្ទះ​ កសាងសំណុំរឿង​បញ្ជូន ​ទៅតុលាការ​ចាត់ការ​នីតិវិធី​បន្ដ​៕