ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីពេញ សមត្ថកិច្ចផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ បានធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ម៉ៅ សុផល ដោយបាននិយាយមេីលងាយ និងជេរប្រមាទថ្នាក់ដឹកនាំ នៅលេីបណ្តាមសង្គម Tik Tok ឈ្មោះ (Sophal Moa )នៅវេលាម៉ោង ១០:២០នាទី ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១ នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យកមកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីចំណាត់ការនីតិវិធីផ្លូវច្បាប់ ៕


