ឡានដឹកទូរកុងទឺន័រ បុកម៉ូតូគ្នាអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ រថយន្តធុនធំដឹកទូរកុងទឺន័រ បុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាហអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចន្លោះគីឡូម៉ែត្រ១៧១និង១៧២ ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកជិះម៉ូតូដែលស្លាប់ឈ្មោះ ឆា រដ្ឋា ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចម្រុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ កោះកុង 1B-9825 ដែលបើកបរទិសដៅ ព្រះសីហនុទៅ ភ្នំពេញ

ម៉ូតូបានបុកជាមួយ រថយន្ត ម៉ាក់ហីយ៉ាន់ដាយដឹកទូរកុងទឺន័រពណ៌បៃតង់ពាក់ផ្លាកលេខ ភ្នំពេញ 3B-4161 ក្នុងទិសដៅស្របគ្នាក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់៕