យោងតាមទំព័រហ្វេសបុកលោក ជា ពីសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នារាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង១៩ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ រួមមាន ៖ ស្ត្រី អាយុ ៤១ ឆ្នាំ ស្នាក់នៅផ្ទះជួល (បន្ទប់លេខ២០៩) ផ្លូវលេខ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ០៣ នាក់ (ស្រី០២នាក់) តម្រូវអោយធ្វើចត្តាឡីស័ក និងត្រៀមយកសំណាកនៅថ្ងៃស្អែក ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕