ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍។ ការផ្អាកនេះ បានធ្វើឡើងក្រោយពេលរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។ បុរសម្នាក់នេះមានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕