ភ្លើងប្រចណ្ឌ! កំពុងហូបបាយជាមួយគ្នាសុខៗ ទាស់សម្ដីគ្នាប្ដីកំណាច ទាញកាំបិតកាប់ប្រពន្ធរយះភ្លៅ

0

ភ្នំពេញ៖ កំពុងអង្គុយហូបបាយជាមួយគ្នាសុខៗ ស្រាប់តែទាស់ពាក្យសម្ដីជាមួយគ្នា ប្ដីកំណាចស្ទុះទៅទាញកាំបិតប៉័ងតោ កាប់ប្រពន្ធខ្លួនឯង រយះចុងភ្លៅរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ត្រង់ការដ្ឋានទី៣ នៅក្រុមហ៊ុនក្រុងបុក ស្ថិតក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស។

ជនសង្ស័យឈ្មោះ ស៊ីណាត ណាក់ អាយុ៤១ឆ្នាំ នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវជាប្ដី និងដកហូតវត្ថុតាងកាំបិតប៉័ងតោ១។ ជនរងគ្រោះជាប្រពន្ធ ឈ្មោះ សុខ វី អាយុ៤២ឆ្នាំ នៅជាមួយប្តី បានរងរបួសធ្ងន់ត្រង់ភ្លៅខាងឆ្វេង។

បើតាមមន្ត្រីនគរបាលស្រុកអណ្តូង មាសបានឱ្យដឹងថា ដើមហេតុឈ្មោះ សុខ វី និងឈ្មោះ ស៊ី ណាតណាក់ បាននាំគ្នាហូបបាយ ហើយក៏ប្រកែកទាស់សម្ដីគ្នាព្រោះឈ្មោះ ស៊ី ណាតណាក់ ប្រច័ណ្ឌឈ្មោះ សុខ វី ជាប្រពន្ធ។ បន្ទាប់មកក៏បានទៅយកកាំបិត កាប់ដំឡូងមីមកកាប់ប្រពន្ធត្រូវចុងភ្លៅខាងឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងប ញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕