ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៥៨នាក់បន្ថែមទៀត ខណៈរកឃើញអ្នកឆ្លងថ្មីចំនួន ៣៦នាក់ ក្នុងនោះមានករណីឆ្លងសហគមន៍ ៣៥នាក់ និងអ្នកដំណើរពីបរទេសម្នាក់ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៨ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៤១នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៨៩៨នាក់ អ្នកកំពុងព្យាបាលចំនួន ៦៤០នាក់ និងមានអ្នកស្លាប់ម្នាក់ ៕