នោះ! អន្ទិត កក្កដា សុភ័ណ្ឌ ប្រកាសថា ខ្លួនឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ អន្ទិត កក្កដា សុភ័ណ្ឌ ដែលជាអ្នកលេងបណ្ដាញសង្គម បានប្រកាសថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ។

កក្កដា សុភ័ណ្ឌ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៤ មីនាថា «Update to my health !ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។
អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។ #មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry» ។