ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាការធ្វើជាមេដឹកនាំ មនុស្សគឺវាជាការងារមួយ ដែលមនុស្សមានបញ្ញាធម្មតា មិនអាចធ្វើបានទេហើយការគិតឲ្យនៅកណ្តាល និយមគឺខាន់ណាស់ សម្រាប់មនុស្សដែលជាមេដឹកនាំ របស់គេគឺដើម្បីធានាឲ្យ បានភាពយុត្តិធម៌ និងទប់ស្កាត់គ្រោះអន្តរាយនានា កុំឲ្យកើតមកលើមនុស្ស ដែលខ្លួនកំពុងដឹកនាំ ហើយមេដឹកនាំគេត្រូវចេះមើល ពីហេតុគ្រោះថ្នាក់ ណាមួយឲ្យច្បាស់ជាងមនុស្សធម្មតា ដោយមិនប្រមាថ និងមើលស្រាយហេតុនាំ ឲ្យគ្រោះថ្នាក់ឡើយ។
តាមរយៈបទពិចារណាមួយ នៅថ្ងៃទី១៤ មីនានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចោទសួរថាតើការពន្លត់ភ្លើងបារី និងពន្លត់ភ្លើងឆេះផ្ទះសន្ធោសន្ធៅ តើមួយណាស្រួលពន្លត់ ឲ្យឆាប់រលត់ជាង ?
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានពន្យល់ថាការធ្វើជាមេដឹកនាំមនុស្ស គឺវាជាការងារមួយដែលមនុស្ស មានបញ្ញាធម្មតា មិនអាចធ្វើបានទេ ហើយការគិតឲ្យនៅកណ្តាលនិយមគឺខាន់ណាស់សម្រាប់មនុស្សដែលជាមេ
ដឹកនាំរបស់គេគឺដើម្បីធានាឲ្យបានភាពយុត្តិធម៌និងទប់ស្កាត់គ្រោះអន្តរាយនានាកុំឲ្យកើតមកលើមនុស្ស ដែលខ្លួនកំពុងដឹកនាំ ហើយមេដឹកនាំគេត្រូវចេះមើលពីហេតុគ្រោះថ្នាក់ណាមួយឲ្យច្បាស់ជាងមនុស្សធម្មតា ដោយមិនប្រមាថ និងមើលស្រាយហេតុនាំឲ្យគ្រោះថ្នាក់ឡើយ ម្យ៉ាងវិញទៀតធ្វើជាមេដឹកនាំ គេត្រូវតែមានការភ័យខ្លាច ជាងមនុស្សធម្មតា ចំពោះហេតុណាមួយនាំឲ្យ មានគ្រោះមហន្តរាយ ដល់មនុស្សរស់នៅ ក្រោមការដឹកនាំខ្លួនឯង។
ការសម្រេចចិត្តណាមួយ របស់មេដឹកនាំ គឺត្រូវតែចាត់ទុកសេចក្តីសុខ របស់មនុស្សទាំងពួង ជាសេចក្តីសុខខ្លួនឯង ដើម្បីធ្វើឲ្យការសម្រេចចិត្តនោះ មានប្រយោជន៍រួម និងសម្រេចឲ្យទាន់ពេលវេលា ក្នុងការទប់ស្កាត់នូវគ្រោះថ្នាក់ណាមួយ បម្រុងនឹងកើតធំឡើង នៅក្នុងសង្គមមនុស្ស។ យ៉ាងណាមិញបើមេដឹកនាំ ឃើញភ្លើងបារី នៅលើផ្ទះក្បែរមុងឬភួយ ហើយមេដឹកនាំនោះ មិនសម្រេចចិត្តពន្លត់នូវភ្លើងបារីនោះទេ មានន័យថាមេដឹកនាំនោះ កំពុងប្រមាថហេតុតូច ហើយហើយចុងក្រោយ ភ្លើងបារីនោះ នឹងបង្កើតទៅជាអគ្គីភ័យឆេះ នូវផ្ទះនោះជាមិនខានឡើយ នៅពេលដែលភ្លើងបារី ក្លាយជាអគ្គីភ័យឆេះផ្ទះ ទើបយកឡានទឹកមកពន្លត់ គឺអ្វីៗវាហួសពេលទៅហើយ ពីព្រោះភ្លើងបានឆេះផ្ទះនោះ យ៉ាងសន្ធោសន្ធៅបាត់ទៅហើយ បើទោះបី មានឡានទឹកមកពន្លត់ ក៏មិនងាយពន្លត់ជោគជ័យ បាន100%ដែរ ដូច្នេះធ្វើជាមេដឹកនាំ គេត្រូវចេះមើលហេតុពីតូចទៅ ហើយត្រូវពន្លត់ហេតុតូចនោះឲ្យបាត់សូន្យឈឹង ដើម្បីកុំឲ្យបង្ករក្លាយជារឿងធំ ធ្វើឲ្យពិបាកគ្រប់គ្រងបញ្ហា បើខ្ញុំបានក្លាយជាមេដឹកនាំប្រទេសវិញ គឺខ្ញុំនឹងជ្រើសនូវវិធានការ ពន្លត់ភ្លើងបារី ឲ្យរលត់សូន្យឈឹង ដោយខ្ញុំមិនរង់ចាំឲ្យភ្លើងបារី ក្លាយទៅជាអគ្គីភ័យឆេះផ្ទះ ហើយរត់ទៅពន្លត់នោះទេ។ការសម្រេចចិត្តខុស របស់មេគ្រួសារគឺសមាជិកមួយគ្រួសារ ជាអ្នករងទុក្ខ ក៏ប៉ុន្តែបើមេដឹកនាំប្រទេស សម្រេចចិត្តខុស និងយឺតយ៉ាវគឺរាស្រ្តមួយនគរ ជាអ្នករងទុក្ខទ្រង់ទ្រាយធំ ៕