Home សង្គម នៅក្មេងណាស់ ម្ដេចហ៊ានយ៉ាងនេះ! ក្មេងស្រីម្នាក់ខ្ចីម៉ូតូជិះ បែរជាយកទៅលក់

នៅក្មេងណាស់ ម្ដេចហ៊ានយ៉ាងនេះ! ក្មេងស្រីម្នាក់ខ្ចីម៉ូតូជិះ បែរជាយកទៅលក់

0

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលស្រុកកំរៀង ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីខ្ចីម៉ូតូ អ្នកជិតខាងជិះ បែរជាយកទៅលក់ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី នៅក្រុមទី១៩ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីរំលោភលើទំនុកចិត្តមួយកើតឡើង ប្រព្រឹត្តដោយសង្ស័យម្នាក់ ឈ្មោះ សារ៉ាយ ធិតាលី ហៅ ល័ក្ខ ហៅភូ អាយុ១៤ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាសិស្ស បានខ្ចីម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង ១V-០៨២៣ លេខម៉ាស៊ីន៩៤៣៤៣៦០ របស់ឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជិះគេចខ្លួនបាត់ ។

សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី១២ ខែមីនាឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យនៅចំណុច ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបានឃាត់ និងនាំខ្លួនជនសង្ស័យ ខាងលើមកសាកសួរ នៅអធិការរដ្ឋាន នគរបាលស្រុកកំរៀង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូ ដែលមានភិនភាគ ដូចខាងលើ ជិះយកលក់ទៅឯ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។

ករណីនេះ កម្លាំងនគរបាលកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Previous articleនោះ! បុគ្គលមិនពាក់ម៉ាសនៅតាមទីកន្លែង ដែលកំណត់ដោយ ក្រសួងសុខាភិបាល ប្រឈមនឹងការផ្ដន្ទាទោស ជាប្រាក់ពី ២០ម៉ឺនទៅ១លានរៀល
Next articleរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត