សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបញ្ចុះសព ជនជាតិដើមភាគតិច និងពលរដ្ឋខ្មែរ-ឥស្លាម នៅកម្ពុជា ដែលស្លាប់ដោយសារជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យបញ្ចុះសព ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅកម្ពុជា ដែលស្លាប់ដោយសារកូវីដ-១៩ តាមប្រពៃណីទំនៀមទម្លាប់ ប៉ុន្តែត្រូវអនុវត្តន៍តាមវិធានសុខាភិបាល ។

តាមរយៈសារសំឡេង កាលពីយប់ថ្ងៃទី១០ មីនា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានអនុញ្ញាត ឲ្យមានការលើកលែកករណីពិសេស សម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការយកចិត្តទុកដាក់ ដើម្បីអនុញ្ញាតឲ្យមានការបញ្ចុះសព ទៅតាមរបៀបចាត់ចែងមួយដែល មានធ្វើវិធានការសុខាភិបាល តាមនោះផងដែរ ។ អីចឹងនៅក្នុងពេលធ្វើអនុក្រឹត្យ ក៏ត្រូវមានចែងដោយឡែក ដោយមានករណីលើក លែក ចំពោះបងប្អូនមូស្លីមនៅកម្ពុជា ក្នុងករណីដែលមានការមរណភាពដោយកូវីដ-១៩នេះ។ នេះគឺរឿងចាំបាច់ដែល ខ្ញុំគិតថា បងប្អូនមូស្លីម ប្រហែលជាមិនមានករណីមរណភាពដោយសារកូវីដ-១៩ នោះទេ។ ប៉ុន្ដែនេះជាការបង្ការរបស់ យើង ក្នុងករណីដែលអាចកើតមាន គឺអាចអនុញ្ញាតឲ្យពួកគាត់បានធ្វើពិធីបញ្ចុះសព ទៅតាមប្រពៃណីតាមទំនៀមទំម្លា ប់ នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា» ។