តារាចម្រៀងរូបសង្ហ នីកូ ប្រតិកម្មចំពោះការផ្សាយមួយចំនួន ដែលប៉ះពាល់ ដល់អារម្មណ៍គ្រួសារ

0

ភ្នំពេញ៖ ក្រោយពីលោក ណុប បាយ៉ារិទ្ធ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ និងបានទទួលការព្យាបាល ពីក្រុមគ្រូពេទ្យ។ ងាកមកលោក នីកូ ដែលត្រូវជាប្អូនប្រុសបង្កើត របស់លោក ដែលជាតារាចម្រៀង ប្រុសរូបសង្ហា តែងតែលេងស្ទាយប្លែកៗ ទាក់ទាញបេះដូង យុវវ័យសម័យទំនើប សម្លេងពិរោះ បានប្រតិកម្មនឹងការ ផ្សាយមួយដែល ធ្វើឱ្យប៉ះពាល់ ដល់អារម្មណ៍ លោកផ្ទាល់ក៏ដូចជា អារម្មណ៏គ្រួសារ របស់លោក ផងដែរ ។

លោកនីកូ បានបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសបុក ផ្ទាល់ខ្លួនដូច្នេះថា «មើលផេកនេះមើល ផុសរូបអមដោយ រូបភាព emoji សំណើច  និងមានអ្នកចូលខមមិនឡកឡឺយជាច្រើន (បព្ជាក់រូបនេះ ជារូបថតកុន យូហើយ )គ្រួសារខ្ញុំកំពុងពិបាកចិត្ត យ៉ាងខ្លាំង ហើយក៏មិននឹកស្មានដែរ អញ្ចឹងលើកទីមួយក្នុងជីវិត ខ្ញុំមិនដែលសុំអីទេពីបងប្អូន សុំបងប្អូនអ្នកគាំទ្រមេត្តា report page នេះផង ??
បើមិនកើតលើគ្រួសាអ្នកអ្នកគ្មានថ្ងៃយល់»  ៕