ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តយ៉ាងលឿន ជ្រុលទៅបុករះបង្គោលឡាក់បាក់អស់ ៦ដើម រួចក៏ជ្រុលធ្លាក់ចូលប្រឡាយ។ ហេតុការណ៍នេះកើតឡើង តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ជិតស្តុបបាគូរ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 2BD.5098 អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រា។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នេះមិនមានអ្នករបូសធ្ងន់ធ្ងរទេ។ ក្រោយកើតហេតុសមត្ថកិច្ច ចុះមក យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខណ្ឌដង្កោ រង់ចាំដោះស្រាយនាពេលក្រោយ ៕



