ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ជិត១០០នាក់ ត្រូវបានដឹកយកមកធ្វើចត្តាឡីស័ក នៅខេត្តកំពង់ស្ពឺ

0

ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា ក្រោយពីទទួលបាន បទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក នៅក្នុងថ្ងៃទិ៨ ខែមីនា ឆ្នាំ២០២១នេះ សម្រាប់ខេត្តកំពង់ស្ពឺបាន ទទួលពលករ ចំនួន៩៨នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក។នេះបើយោងតាមហ្វេសប៊ុកផេក របស់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោកបន្តថា ការទទួលយកនេះ ក្រោយពីទទួលបាន បទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្ត របស់ខ្លួនវិញ ។

លោក វី សំណា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ ប្រភេទ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ គិតគូអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំង ការពារជាតិ ប៉ុណ្ណោះទេ ប៉ុន្តែកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងជួរមុខ នៅក្នុងការចូលរួមជួយ កិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ជារៀងរហូតមក។ មិនតែប៉ុណ្ណោះ ថ្ងៃនេះទៀត ក៏បានចូលរួម ដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺ ថែមទៀត៕