ផ្អើលទាំងយប់! រថយន្ត២គ្រឿងផ្លាកលេខដូចគ្នា ម្ចាស់ដើមធ្លាប់បាត់ ផ្លាកលេខ មិនសុខចិត្តតែភាគីទី២ ឆ្លើយបែបនេះទៅវិញ

0

ភ្នំពេញ៖ ហេតុការណ៍នេះភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីយប់យប់ថ្ងៃទី ៦ខែមីនាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវ ocic ត្រង់ចំណុចរង្វង់មូល នាងកិន្នរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយរថយន្ត toyotaprius ស្លាកលេខភ្លោះ ត្រូវម្ចាស់ដើម ឃាត់ប្រគល់ជូនសមត្ថកិច្ច ក្រោយប្រទះឃើញ រថយន្តខាងលើ កំពុងតែបើកបរ លើកំណាត់ផ្លូវ ocic។

យោងតាមប្រភព ពីម្ចាស់ដើមរថយន្ត toyota prius ពណ៌សដែលពាក់ស្លាកលេខ ភ្នំពេញ2AS-6692 បានឲ្យដឹងថា គាត់បានបាត់ស្លាកលេខ រថយន្តនេះ ជាយូរមកហើយ ហើយក៏បានដាក់ពាក្យបណ្ដឹង រួចរាល់អស់ដែរ និងបានកាន់កាតគ្រី រថយន្តនិងពាក្យបណ្ដឹង និងឯកសារ ដែលពាក់ព័ន្ធ ទៅសុំក្រសួងសាធារណការ ដើម្បីធ្វើផ្លាកលេខថ្មី យកមកបំពាក់លើរថយន្តគាត់ បន្តទៀត លុះមកដល់ថ្ងៃកើតហេតុ ខាងលើ ខណៈដែលគាត់និងប្រពន្ធ របស់គាត់ធ្វើដំណើរ តាមផ្លូវ ocic ក៏ប្រទះឃើញរថយន្ត toyota prius ពណ៌ទឹកមាស ពាក់ស្លាកលេខភ្មំពេញ2AS-6692 មួយគ្រឿងទៀត ផ្លាកលេខដូច និងស្លាកលេខរថយន្ត របស់គាត់ ដែលបានបាត់ មានការសង្ស័យ ក៏ឃាត់សួរនាំ ស្រាប់តែម្ចាស់រថយន្ត toyota pruse ទី 2 ឆ្លើយបែបយ៉ាងស្រួលថា គាត់រើសបានស្លាកលេខហ្នឹង ហើយក៏យកមកចាប់លើរថយន្តគាត់ទៅ។ ភាគីទាំងពីរបានធ្វើ ការសម្របសម្រួលគ្នា អស់ជាច្រើនម៉ោង​តែមិនត្រូវទំនាក់ទំនង ទៅសមត្ថកិច្ចមូលដ្ឋាន មកយករថយន្ត និងអញ្ជើញពួកគាត់ទាំងពីរ ទៅសួរនាំបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វា ដោយភាគីខាងរថយន្ត toyota prius ទី 2 គាត់មានបងប្អូនធ្វើជាប៉ូលីស មកជួយធ្វើការសម្របសម្រួល នៅប៉ុស្តិ៍ប៉ុស្តិ៍ជួយចង្វា។

ក្រោយពេល សម្របសម្រួលគ្នា អស់ជាច្រើនម៉ោង នៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចប៉ុស្តិ៍ ជ្រោយចង្វា បញ្ជូនទៅអធិការនគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីដោះស្រាយ បន្តតាមនីតិវិធីច្បាប់ ៕