ចុះបិទហាងហ្វឺអាម៉ាប់ ១កន្លែង នៅសៀមរាប បន្ទាប់ពីបុរសម្នាក់រត់ចេញពីកន្លែងចក្តាឡីស័ក ចូលទៅហូបគុយទាវនៅទីនោះ

0

ភ្នំពេញ៖ គណៈកម្មការទប់ស្កាត់កូវីដ១៩ កាលពីល្ងាចថ្ងៃទី៤ មីនា ឆ្នាំ២០២១ បានចុះទៅបិទហាងគុយទាវមួយកន្លែង មានយីហោ “ហ្វឺ អាម៉ាប់” ដែលមានទីតាំងស្ថិតក្នុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំមនុស្ស ៦នាក់ ទៅធ្វើចត្តាឡីស័ក បន្ទាប់ពីមានបុរសម្នាក់ លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក និងស្ត្រីម្នាក់ទៀតដែលគេសង្ស័យថា បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ធ្វើដំណើរពីក្រុងព្រះសីហនុ ចូលទៅទទួលទានអាហារនៅទីនោះ។

ទាក់ទិននិងករណីនេះដែរ មិនទាន់មានការបំភ្លឺណាមួយ ពីប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបលោក ក្រុស សារ៉ាត់ នៅឡើយទេ ៕