អាសូរណាស់! បុរសម្នាក់ស្លាប់ ក្រោយរថយន្តធំបុកម៉ូតូអួស ជាច្រើនម៉ែត្រ 

0

ភ្នំពេញ៖ រថយន្ត បើកបុកម៉ូតូរួចអួស ជាច្រើនម៉ែត្របណ្តាល ឱ្យបុរសម្នាក់ស្លាប់ ឯអ្នកបើកបររថយន្ត រត់គេចបាត់។ ករណីនេះស្ថិតលើផ្លូវជាតិលេខ៣ ក្នុងភូមិត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា  គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ ម៉ាកនីសាន់ពាក់ផ្លាកលេខ ភ្នំពេញ 3E-3126  និងម៉ូតម៉ាក ហុងដាបើកបរដោយឈ្មោះ សុខ ណុប ភេទប្រុស អាយុ ៤៩ឆ្នាំបានស្លាប់មុខរបរជាកសិករ រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកបាទី ខេត្តតាកែវ។

ក្រោយមកសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីកសាងសំណុំ រង់ចាំដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕