ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១ មីនានេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយផ្ទាល់ ចុះទៅបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងពេលបើកប្រតិបត្តិការបង្ក្រាបនេះដែរ ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់កាំភ្លើង AK និងកាំភ្លើងខ្លី ២ដើម បាញ់មកលើកម្លាំងកងរាជអាវុធហត្ថ ភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន កម្លាំងកងរាជអាវុធហត្ថបានបាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ ៤នាក់ ។
សូមបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន ៤នាក់ បានចូលប្លន់ក្នុងផ្ទះ មួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ ជាក្រោយ ៕






