បរទេស៖ យោងតាម ទំព័រហ្វេសប៊ុក Bang Ya Phraek Temple, Samut Prakan, Pu Chao បានបង្ហោះរឿងរ៉ាវអំពីវត្តមួយ ដែលកំពុងប្រឈមនឹង បញ្ហាហិរញ្ញវត្ថុ ពោលគឺគ្មានលុយបង់ទឹកនិងថ្លៃភ្លើង ដោយសារតែគ្មានមនុស្ស មកធ្វើបុណ្យ បន្ទាប់ពីផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩។
វត្ត Ya Bang Phraek ក្នុងខេត្តសាមុត ប្រាកាន បានប្រែក្លាយទៅជាកន្លែង ធ្វើអាជីវករលក់ស្វាយ ដោយព្រះសង្ឃគឺជាអ្នកលក់ ដើម្បីយកលុយទៅចំណាយ សម្រាប់ថ្លៃភ្លើងនិងទឹក ជួយដល់វត្ត។
ស្វាយ Nam Dok Mai World Rum ត្រូវបានព្រះសង្ឃលក់ក្នុងតម្លៃ១៣០បាត ក្នុងមួយគីឡូ ឯចំណែកស្វាយតូចៗលក់ពី១០០ទៅ១២០បាតក្នុងមួយគីឡូ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលរឿងនេះ ត្រូវបានផ្សព្វផ្សាយ តាមអ៊ីនធឺណិត មានមនុស្សជាច្រើន បានធ្វើដំណើរទៅវត្តនោះ ដើម្បីជួយថ្លៃបង់ទឹកនិងភ្លើង៕