Home សង្គម នៅព្រះសីហនុ ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កេីនដល់ ៨នាក់ និងអ្នកពាក់ព័ន្ធជាង ១ពាន់នាក់ ខណៈសណ្ឋាគារ និងកាស៊ីណូមួយចំនួនបិទជាបន្តបន្ទាប់

នៅព្រះសីហនុ ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កេីនដល់ ៨នាក់ និងអ្នកពាក់ព័ន្ធជាង ១ពាន់នាក់ ខណៈសណ្ឋាគារ និងកាស៊ីណូមួយចំនួនបិទជាបន្តបន្ទាប់

0

ភ្នំពេញ៖ គិតត្រឹមថ្ងៃ២៥ ខែកុម្ភៈនេះ នៅខេត្តព្រះសីហនុ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៨នាក់ ខណៈមានអ្នកពាក់ព័ន្ធ ចំនួន ១៥៦២នាក់។

រដ្ឋបាលខេត្តព្រះសីហនុណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានម៉ត់ចត់បំផុត នូវវិធានការ ៣ការពារ និង ៣កុំ។

Previous articleក្តៅៗ ! រកឃើញជនជាតិ២នាក់បន្ថែមទៀត ឆ្លងកូវីដ១៩ នៅបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ
Next articleកាន់តែធ្ងន់ហើយ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៤នាក់ ក្នុងនោះ ៤០នាក់ ជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ