Home សង្គម អភិបាលខេត្តកណ្តាល ចេញគោលការណ៍ថ្មី ! ចុះណែនាំឱ្យប្រជាពលរដ្ឋ ពន្យាពេលរៀបចំមង្គលការ និងពិធីផ្សេងៗ

អភិបាលខេត្តកណ្តាល ចេញគោលការណ៍ថ្មី ! ចុះណែនាំឱ្យប្រជាពលរដ្ឋ ពន្យាពេលរៀបចំមង្គលការ និងពិធីផ្សេងៗ

0

ភ្នំពេញ៖ ដើម្បីចូលរួម ក្នុងការការពារនិងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្ដាល បាន ប្រាប់អាជ្ញាធរមូលដ្ឋាន ចុះណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាពន្យាពេល ក្នុងការរៀបចំមង្គលការ ឬពិធីផ្សេងៗ ដែលមានមនុស្ស ចូលរួមច្រើន។

ជាក់ ស្ដែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានសហការជាមួយអាជ្ញាធរឃុំ និង ប្រធានមណ្ឌលសុខភាព បានចុះផ្សព្វផ្សាយពាក់ពន្ធ័បញ្ហាជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំកម្មវិធី (មង្គលការ បុណ្យ…) ពន្យាពេលធ្វើកម្មវិធី និងងកន្លែង ដែលមានការប្រមូលម្តុំមនុស្សច្រើន (តារាងបាល់) សំណូមពរអោយ ពួកគាត់ផ្អាកសកម្មភាព មួយរយៈសិន ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល។

Previous articleឃាត់ខ្លួន​ យុវជន​ម្នាក់​ រំលោភក្មេងស្រីមិនទាន់ គ្រប់អាយុ
Next articleក្តៅៗ ! រកឃើញជនជាតិ២នាក់បន្ថែមទៀត ឆ្លងកូវីដ១៩ នៅបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ