កូនប្រុសច្បងនាយករដ្ឋមន្រ្តី ៖ ផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង

0

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារឲ្យប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដោយលោកថា ដើម្បីប្រយុទ្ធប្រឆាំងនូវជំងឺនេះ គឺផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានលើកឡើងថា “ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្ត នូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លង នៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង” ។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត គឺជាជនទី១ នៃកម្ពុជា ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលផ្តល់ដោយមិត្តចិនមុនគេ ក្រោយវ៉ាក់សាំងស៊ីណូហ្វាម បានមកដល់កម្ពុជា កាលពីថ្ងៃ៧ កុម្ភៈ៕