ចប់ម៉ង! ឈ្លោះប្រកែកគ្នា ប្ដីចុងចិត្តក្ដៅដុតផ្ទះ ប្រពន្ធចោលខ្ទេច 

0

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌស្រុកសំបូរ កំពុងស្វែងរកចាប់ខ្លួនជនដៃដល់ជាប្តីចុង ដែលបានបង្កហឹង្សាបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ(ដុតផ្ទះ)កាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ។

បើតាមលោកវរសេនីយ៍ទោ ណយ ស៊ីថាច បានឲ្យដឹងថា ជនដៃដល់ជាប្តីចុងឈ្មោះ ភា ព្រហស្បតិ៍ អាយុ២៩ឆ្នាំ បានប្រើហឹង្សាក្នុងគ្រួសារដុតកម្ទេចផ្ទះឈើ ១ខ្នង៣ដំបូល ទំហំ៧មែត្រគុណ១២មែត្រ ប្រកសង្កសីបណ្តាល ឲ្យខូចខាតឆេះទាំងស្រុង។

ក្រោយធ្វើសកម្មភាពជននេះបានគេចខ្លួន ហើយនគរបាលកំពុងតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកដាក់តាមច្បាប់ ៕