មេបក្សយុវជនកម្ពុជា៖ កាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវតែសាមគ្គីគ្នា ដើម្បីទប់ស្កាត់ កូវីដ១៩ បើពុំនោះទេ…

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្ត និងរដ្ឋត្រូវតែ សាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19 បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា ។

លោក ពេជ្រ ស្រស់ បានលើកឡើង លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ កុម្ភៈនេះថា «រដ្ឋទប់ស្កាត់ រាស្រ្តប្រតិបត្តិ ឈ្នះរោគ COVID-19 ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្តនិងរដ្ឋត្រូវតែ សាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងព្យាបាលចំនួន ១១៦នាក់ ៕