កូវីដ១៩! សម្ដេចតេជោ៖ ប្រសិនបើអាចសុំពន្យាពេល រៀបចំពិធីមង្គលការសិន

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន  បានអំពាវនាវបងប្អូនរៀបពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ។

តាមរយៈសារសំឡេងបន្ទាន់ នៅយប់ថ្ងៃទី២២កុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល  ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាងក្រៅ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា”ដើម្បីជៀសវាង នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាមើលមិនឃើញ  ព្រោះអាចនិយាយបានថា ពេលនេះលំបាកជាង ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតក៏នៅមានច្រើន យើងមិនទាន់អាចរកឃើញ ។ចំណែកតាមស្ថាប័ន ការបើកអង្គប្រជុំ ពន្យាបានគឺត្រូវពន្យា ពន្យាមិនបាន ក៏អាចធ្វើតាមអនឡាញ ហើយកម្មវិធី ដែលសម្តេចតេជោ គ្រោងនឹងទៅ ក៏ពិចារណាលុបផងដែរ”៕