អាណិតណាស់! ស្ត្រីម្នាក់រស់យ៉ាងវេទនា​ ខ្លួនមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ កាត់ជើងអស់ម្ខាង ហើយប្ដីក៏រត់ចោលទៀត

0

ភ្នំពេញ៖ ស្ត្រីម្នាក់ខំប្រឹងរស់នៅ យ៉ាងវេទនា ទាំងខ្លួនសល់តែស្បែក ដណ្ដប់ឆ្អឹង គ្រាដែលខ្លួនមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ កាត់ជើងអស់ម្ខាង ប្ដីរត់ចោល មិនទទួលខុសត្រូវ កូនតូចពីរនាក់ ដែលគ្នាកំព្រា ទាំងមិនទាន់ដឹងអី ។

ក្រោយទទួលបានដំណឹងនេះភ្លាមលោក ហេង រតនា ស្នងការរងរាជធានីភ្នំពេញ បាននាំយកថវិការ ១០០០ដុល្លារ មី ត្រីខ និងទឹកដោះគោ នឹងសម្ភារះមួយចំនួន ចុះសួរសុខទុក្ខ ដល់ផ្ទះ បងស្រី ធឿន ស្ថិតនៅភូមិ កូវ ឃុំ ក្រែក ស្រុក ពញ៉ាក្រែក ខេត្តត្បូងឃ្មុំ ដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងធ្លាប់កាត់ជើងឆ្វេងដោយសារជំងឺនេះ ហើយត្រូវបានប្តីចុះចោល ទុក្ខឲ្យរស់ទាំងវេទនា ជាមួយកូនតូច ២នាក់ ដែលមានម្តាយជាស្ត្រីមេម៉ាយទុរគត់ និងបងស្រីវិកលចរិត មានកូនតូច២នាក់ទៀតក្រុមគ្រួសារនេះកំសត់វេទនា និងគួរឲ្យអាណិតអាសូរបំផុត ៕