លោក ពេជ្រ ស្រស់ ថាភាពច្បាស់លាស់ជាចំណុចធំ ក្នុងការចែចូវភាពជោគជ័យ ឲ្យមកនៅក្នុងផ្ទះយើង

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ កុម្ភៈនេះថា «ភាពច្បាស់លាស់ជាចំណុចដ៏ធំ ក្នុងការចែចូវភាពជោគជ័យ ឲ្យមកនៅក្នុងផ្ទះយើង និងនៅជាមួយយើងបានយូរអង្វែង» ។