ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាឲ្យយកវេជ្ជបណ្ឌិតជា គ្រូបង្រៀនទាហានម្នាក់ មកធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩។ ដោយឡែកអ្នកពាក់ព័ន្ធ ក៏ត្រូវធ្វើចត្តាឡីស័កផងដែរ ។
តាមរយៈសារសំឡេង ដែលចែកចាយបន្តគ្នា ក្នុងបណ្ដាញសង្គមតេឡក្រាម នៅថ្ងៃទី២២ កុម្ភៈ សម្ដេច ទៀ បាញ់ បញ្ជាក់ថា «មានបញ្ហាមួយដែលសំខាន់ជាងគេបំផុត ដោយសារវេជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិច ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវនឹង មានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ ។ ប្រសិនបើគាត់ឆ្លងមែនទែនយើងកុនហើយ វិជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ ធ្វើចត្តា ឡីស័កទាំងអស់ នៅកន្លែង កាំភ្លើងធំ នៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀត ទាំងអស់នឹងគឺយកដាក់ចត្តាឡី ស័កទាំងអស់» ៕
សូមស្ដាប់សាររបស់ប្រមុខការពារជាតិ លម្អិតបន្ថែមដូចខាងក្រោម៖