ភ្នំពេញ៖ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ពាក់ម៉ាស់នៅតាមទីសាធារណៈ និងរក្សាគម្លាតសុវត្ថិភាពសង្គម ខណៈសាលារៀន ការរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗនៅដំណើការជាធម្មតា តែត្រូវអនុវត្តតាមវិធានសុខាភិបាល ជាចាំបាច់។