ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅព្រឹកថ្ងៃទី២០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទី៣ នៅកម្ពុជាប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈរយៈពេលខ្លីត្រឹមតែជាង ១០ម៉ោងយើងរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២ករណី។