ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដោយមូលហេតុ អនុវត្តការងារខុសនីតិវិធី។
យោងតាមសេចក្ដីសម្រេច របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា សាមីខ្លួនត្រូវមកបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើ្បម្បីកែប្រែកំហុសឆ្គង និងរងចាំការសម្រេចជាថ្មី ។
