បុរសញៀនស្រាម្នាក់ដុតផ្ទះខ្លួនឯង ហើយសុខចិត្តស្លាប់ ក្នុងភ្លើង មិនដឹងមូលហេតុ នៅក្រុងតាខ្មៅ

0

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមូលហេតុអ្វីពិតប្រាកដ បានដុតផ្ទះខ្លួនឯង ហើយនៅក្នុងផ្ទះដែលភ្លើងកំពុងឆេះរហូតស្លាប់ខ្លួនឯងទៀត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩នឹង០៥នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល ។

ម្ចាស់ផ្ទះឈ្មោះ ស៊ុម ចំរើន ហៅតយ ភេទប្រុស អាយុ៤១ឆ្នាំ (ជាប្តី និងជាអ្នកដុតផ្ទះខ្លួនឯងហើយស្លាប់ក្នុងភ្នក់ភ្លើង) និងប្រពន្ធឈ្មោះ មីន ស្រីនី មានកូន២នាក់ស្រី០១នាក់ ប្រុស០១នាក់ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ។

សម្ភារខូចខាត ៖ ផ្ទះ០១ខ្នង ធ្វើពីឈើប្រក់សង្កសីដែលមានទំហំ ៧ម × ១០ម (ឆេះទាំងស្រុង), -គ្រែ០៣ ពូក០២, -ទូរទស្សន៏ ០១គ្រឿង, -សម្លៀកបំពាក់ សម្ភារ:ហូបចុក និងសម្ភារ:ផ្សេងៗមួយចំនួនទៀត ។

ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តកណ្តាលចំនួន០៣ និងរថយន្តបញ្ជាការអង្គរក្សចំនួន០២គ្រឿង បានចេញអន្តរាគមន៍ តែប្រើប្រាស់បាញ់ទឹកអស់ទឹក០២ឡាន ទើបរលត់ជាស្ថាពរនៅវេលាម៉ោង០៩និង៤០នាទី ។

ការសន្និការដ្ឋាន តាមការបំភ្លឺពីឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្អូនថ្លៃប្រាប់ថា ជនបង្កជាប្តីជាមនុស្សស្រវឹងស្រាខួប អោយតែឈ្លោះទាស់សំដី ជាមួយប្រពន្ធម្តងៗគំរាមដុតផ្ទះញឹកញាប់ ទើបដល់ថ្ងៃ កើតហេតុស្រាប់តែឈ្មោះ ស៊ុម ចំរើន ហៅតយ ពេលប្រពន្ធចេញក្រៅផ្ទះគាត់ខ្ទាស់គន្លឹះ ខាងក្នុង ហើយស្រាប់តែមានហេតុការណ៍ឆេះពីខាងក្នុងតែម្តង ។ មូលហេតុ ៖ មិនទាន់ដឹងមូលហេតុច្បាស់ ៕