ហួសចិត្ត! ខឹងនិយាយបង្ខំឲ្យសែន ចូលឆ្នាំចិនម្ដងជាពីរដង ប្ដីទ្រាំមិនបានវ៉ៃប្រពន្ធបែកមុខមាត់

0

ភ្នំពេញ៖ មានករណីនឹកស្មានមិនដល់ និងហួសចិត្តមួយបានកើតឡើង ខណៈស្ត្រីម្នាក់និយាយបង្ខំប្ដីឲ្យសែនព្រេន ចូលឆ្នាំចិនញយដងពេក ប្ដីទ្រាំមិនបានវាយប្រពន្ធរងរបួសបែកមុខបែកមាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១៖៥០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជនបង្កត្រូវជាប្តី ឈ្មោះ ញ៉ាប ញ៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនខ្មែរមុខរបរកសិករ មានស្រុកកំនើត នៅភូមិបុស្ស ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្នរស់នៅភូមិពូរ៉ា ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធជាជនរងគ្រោះ ឈ្មោះ យាន ស្រន អាយុ ៣៦ឆ្នាំ ជនជាតិព្នង មានស្រុកកំណើត នឹងបច្ចុប្បន្ននៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសបែកមុខបែកមាត់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដំបូងនៅមុនពេលកើតហេតុ គឺប្រពន្ធបង្ខំ ប្តីឲ្យទៅសែនព្រេន នៅថ្ងៃចូលឆ្នាំប្រពីណីចិន តែប្ដីមិនព្រមធ្វើតាម ការបង្ខំរបស់ប្រពន្ធ ដូចជាញយៗពេក ម្ដងជាពីរដងដដែលៗ ក៏ប្រកែកគ្នាខណៈនោះ ប្តីមានជាតិស្រវឹងផង ក៏ទ្រាំមិនបានវ៉ៃប្រពន្ធ បែកមុខមាត់របួសទៅដេកពេទ្យទៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូន ទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលគីរី។ ចំណែកជន សង្ស័យបានឃាត់ខ្លួន នៅប៉ុស្តិ៍ រដ្ឋបាលដើម្បីអនុវត្តតាមនីតិវិធី ៕