ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមមន្ត្រីជំនាញបានដុតកម្ទេចចោល ជ្រូកមានជំងឺប៉េស្តអាហ្រ្វិកចំនួន ៣០ក្បាល ដែលឈ្មួញលួចដឹកឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ។
ការដុតកម្ទេចចោលនេះ ធ្វើឡើងនៅក្នុង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងស្រូវសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានចូលរួមពីលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ, លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
លោក តាន់ ផាន់ណារ៉ា ក៏បានណែនាំដល់មន្ត្រីជំនាញត្រូវទប់ស្កាត់ការ នាំចូលសត្វជ្រូកប៉េស្តអាហ្វ្រិកពីប្រទេសថៃ ចូលមកកម្ពុជា ៕




