ចូលមកតាមណា ច្រើនម្ល៉េះ! វ៉ៃខ្នោះជនជាតិចិន ២នាក់ ដកហូតគ្រឿងញៀនជិត ១០គីឡូក្រាម

0

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនជាតិ ចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដោយមានការសម្របសម្រួលពី លោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផលដូចខាងក្រោម ៖

ជនសង្ស័យទាំង ២នាក់នោះរួមមាន៖ ១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន (មេក្លោង ធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត)។
២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។

វត្ថតាងចាប់យករួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ICE)សរុប ៩ គ.ក្រ ៧៨៣,៧៣ ក្រាម

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕