យុវជនម្នាក់ បបួលស្រីស្អាតទៅហូបការជាមួយគ្នា ចេញមកជិះម៉ូតូឌុប នាងទៅចាប់រំលោភក្នុងចំការស្វាយ

0

ភ្នំពេញ៖​ យុវជន​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​ ករណី​រំលោភ​សេពសន្ថវៈ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២២​ និង​ ៤៥​នាទី​.​នៅ​ចំណុច​ចំការ​ស្វាយ​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ជ័រ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ មាន​អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ វី​ រ៉ា​មី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ។​

ប្រភព​ដដែល​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​ ១៨​និង​០០​នាទី​ ជនសង្ស័យ​បាន​ បបួល​នារី​រង​គ្រោះ​អោយទៅ​ចូល​រូ​ម​ពិធី​មង្គលការ​ជាមួយ​គេ​ ហើយ​នារី​រង​គ្រោះ​បាន​យល់​ព្រមទៅ​ជាមួយ​ ។​ បន្ទាប់​មក​ជនសង្ស័យ​បាន​ ជិះ​ម៉ូតូ​ទៅ​ឌុ​ប​នារី​រង​គ្រោះ​ ទៅ​កម្មវិធី​មង្គលការ​នៅ​ម្ដុំ​ស្ពាន​ព្រែក​ឡុ​ង​ ចូល​ទៅ​ក្នុង​ត្រើយ​ខាងលិច​ ។​ លុះ​មក​ដល់​វេលា​ម៉ោង​ប្រហែល​២២​និង​០០​នាទី​ នារី​រង​គ្រោះ​បាន​ឲ្យ​ជនសង្ស័យ​ជូន​ខ្លួន​មក​ផ្ទះ​វិញ​ ខណៈ​ត្រឡប់​ទៅ​ផ្ទះ​ ជនសង្ស័យ​បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​ផ្ទះសំណាក់​ តែ​ជន​រង​គ្រោះ​ដឹង​ពី​បំណង​ មិនល្អ​របស់​ជនសង្ស័យ​ ក៏​បាន​រត់​ចេញពីផ្ទះ​សំណាក់​ ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​លួង​នារី​រង​គ្រោះ​អោយ​ឡើង​លើ​ម៉ូតូ​ដោយ​សន្យា​ជូន​ទៅ​ផ្ទះ​ ។​ ក្រោយមក​ជន​រង​គ្រោះ​បាន​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ ហើយ​បាន​ឆ្លង​ទូក​ទៅ​ផ្ទះ​ ។​

​រហូត​ដល់​ម៉ោង​កើតហេតុ​ ខណៈ​ពេល​ដែល​ជនសង្ស័យ ​បើក​ម៉ូតូឌុប​ជន​រង​គ្រោះ​ទៅ​ផ្ទះ​ ជនសង្ស័យ​បាន​ដក​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទុក​ ។​ លុះ​ពេល​ជិះ​ម៉ូតូ​ដល់​ចំណុច​ស្ពាន​ព្រែក​តា​ជ័រ​ ជនសង្ស័យ​បាន​បើក​ម៉ូតូ​ចូល​តាម​ផ្លូវលំ​ ជាប់​ព្រែក​ ត្រើយ​ខាងជើង​ បាន​ចំងាយ​ប្រហែល​ជាង​មួយ​គីឡូម៉ែត្រ​ ម្ដុំ​ចំការ​ស្វាយ​ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​ ហើយ​បាន​ចាប់​ជន​រង​គ្រោះ​រំលោភ​តែ​ម្ដង​ ។​ ដោយ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​បាន​ភ្ជាប់​កម្មវិធី​ GPS​ សង្សារ​របស់​ជន​រង​គ្រោះ​ បាន​ឆែក​មើល​ទីតាំង​របស់​ជន​រង​គ្រោះ​ដឹង​ ហើយ​បាន​ទាក់ទង​មក​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ ក្រោយមក​សង្សារ​ និង​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ ​បាន​មក​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​សួរនាំ​ ទៅ​កាន់​អ្នក​ទាំង​ពីរ​ ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ ។​

​រហូត​មក​ដល់​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ទើប​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្ដិ៍​នគរបាល​ស្វាយ​ប្រទាល​តែ​ម្ដង​។​

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ​រដ្ឋបាល​ស្វាយ​ប្រទាល​ បាន​កោះហៅ​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​ ។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​រំលោភ​ ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។​

​កន្លង​មក​ជនសង្ស័យ​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ ចំនួន​ ១​លើក​ នៅ​ពន្ធនាគារ​ខេត្តកណ្ដាល​ រយៈពេល​ ១៨​ខែ​ ពី​បទ លួច​មាន​ស្ថាន​ទម្ងន់​ ក្នុង​ឆ្នាំ​២០១៧​ ។​

​ បច្ចុប្បន្ន​ជនសង្ស័យ​ បាន​បញ្ជូន​មក​អធិការដ្ឋាន​ នគរបាល​ស្រុក​ស្អាង​ ដើម្បី​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ ៕