អាសូរណាស់! បុរស​ម្នាក់​ឡើង​បេះ​ផ្លែ​ក្រឡាញ់​ បាក់មែក​ធ្លាក់ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖​ កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​២០​នាទី​ បុរស​ម្នាក់​ឡើង​បេះ​ផ្លែ​ក្រឡាញ់​ បាក់មែក​ធ្លាក់​ពីលើ​ចុង​មក​ដី​ បណ្តាល​ឲ្យ​ស្លាប់​ នៅ​ចំណុច​លើ​ខ្នងភ្នំ​លី​ពី​ន​ ស្ថិត​នៅ​ភូមិ​បង្គងឃ្មុំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ប្រភព​របាយការណ៍​ពី​អធិការដ្ឋាន​ នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ មួយ​ ស៊ី​នឿ​ន​ ភេទ​ប្រុស​ អាយុ​ ៤១​ ឆ្នាំ​​រស់នៅ​ភូមិ​បង្គងឃ្មុំ​ ឃុំ​ត្នោត​ជុំ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ប្រភព​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ សាកសព​នៅ​កន្លែង​កើតហេតុ​រួច​មក​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឡើង​បេះ​ផ្លែ​ក្រឡាញ់​ បាក់មែក​មាន​កម្ពស់​ប្រហែល​ ៧​ ម៉ែ​ត​ ទើប​បណ្តាល​ឲ្យ​ធ្លាក់​ស្លាប់​នៅ​នឹង​កន្លែង​។​ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕