មន្ត្រីឧទ្យានុរក្សតំបន់ជួរភ្នំក្រវាញ បង្ក្រាបនិងដកហូតសាច់សត្វកែះ មួយក្បាលទម្ងន់ ៣០គីឡូក្រាម

0

ភ្នំពេញ៖ កាលពីម្សិលមិញ ក្រុមមន្ត្រីឧទ្យានុរក្សតំបន់ជួរភ្នំក្រវាញ បានធ្វើការបង្ក្រាបនិងដកហូតបានសាច់សត្វកែះ មួយក្បាលទម្ងន់ ៣០គីឡូក្រាម។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានឲ្យដឹងថា កែះត្រូវបានចាត់ជាក្រុមប្រភេទសត្វព្រៃ កំពុងរងគ្រោះជិតផុតពូជ ក្នុងប្រទេសកម្ពុជា។

ចំនួននៃសត្វកែះកំពុងមាន ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពពួកសត្វនេះផងដែរកំពុងប្រឈមមុខ ទៅនឹងការគំរាមកំហែងធំៗចំនួនពីរគឺ៖ ការបាត់បង់ទីជម្រក និងការបរបាញ់ដើម្បីយកសាច់ ស្នែង និងផ្នែកផ្សេងៗនៃខ្លួនប្រាណ ។