ឃាត់ខ្លួនស្រីក្មេងសាច់សខ្ចី ២នាក់ ក្នុងករណីបង្ក្រាបទីតាំង បើកលេងល្បែងស៊ីសង ភ្នាល់តាមអនឡាញ

0

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីបង្ក្រាប ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (បើកចាក់ភ្នាល់តាមអនឡាញ)។ ប្រតិបត្តិការបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦នឹង២០នាទី នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ២២៣ ក្រុម៤៥ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕