សម្រាប់អ្នកឆ្លងកាត់ ស្ពានព្រះមុនីវង្សចាស់ ចាប់ពីព្រឹកស្អែក

0

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រលប់ថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២១នេះ បានចេញ សេចក្តីជូនដំណឹងមួូយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។

ជាក់ស្ដែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌច្បាអំពៅ បានចេញសេចក្តីជូនដំណឹង ចុះលេខ ០០៥/២១ សជណ. ចអព .អណ៣ ស្ដីពី ការហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពាន ព្រះមុនីវង្សចាស់។

អាស្រ័យដូចបានជម្រាបជូនដំណឹង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និង យោគយល់អធ្យាស្រ័យ នៅក្នុងអំឡុងពេលនៃដំណើរការ ការដ្ឋានជួសជុលស្ពាន ព្រះមុនីវង្សចាស់នេះ ដោយ ក្ដីអនុគ្រោះ៕